Tuesday, August 8, 2017

កត្តា ៥​យ៉ាង​ដែល​អាច​ធ្វើអោយ ​លិង្គ​មនុស្ស​ប្រុស​ ធ្វើការ​កាន់តែ​ល្អ​

បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​ក្នុង​សារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការ​ងាប់​លិង្គ​មិន​ត្រឹមតែ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដ៏​តូច​មួយ​នោះ​ទេ តាមពិត មាន​កត្តា​ផ្លាស់ប្តូរ​ច្រើន​ណាស់​ដូចជា ទម្ងន់​, ការ​ទទួលទាន​ស្រា និង​សកម្មភាព​ផ្លូវកាយ ដែល​អាច​ជួយ​ពង្រឹង​ដល់​មុខងារ​ឡើង​រឹង​របស់​លិង្គ​បាន​។​
អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​បុរស​ចំនួន ៧៦៥​នាក់ ដែល​មាន​អាយុ​ចាប់ពី ៣៥ ទៅ​៨០​ឆ្នាំ ក្នុង​ប្រទេស​អូស្ត្រាលី​។ ពួក​គេ​ប្រើ​តារាង​សំណួរ​មួយ​ដើម្បី​ប្រមូល​យក​ទិន្នន័យ​អំពី​ចំណង់​ផ្លូវភេទ​, សកម្មភាព​ផ្លូវភេទ និង​ការត្រៀមខ្លួន​សម្រាប់​ការ​រួមភេទ​រប​ស់បុរ​ស​ទាំងនោះ​។ បន្ទាប់មក ពួក​គេ​វាយតម្លៃ​ទៅលើ​មុខងារ​ឡើង​រឹង​របស់​លិង្គ ដោយ​ប្រើ​តារាង​សំណួរ​មួយ​ផ្សេង​ទៀត​។ អ្នកចូលរួម​សិក្សា​នេះ​ក៏​ត្រូវ​បាន​សួរ​អំពី​សុខភាព​ទូទៅ​ដែរ ដូចជា ទម្ងន់​, ការ​ទទួលទាន​ស្រា​, សកម្មភាព​រាងកាយ​, ការបាក់​ទឹកចិត្ត និង​ការ​ដេក​។ នៅ​ពេល​ទាំងអស់​នេះ​បាន ៥​ឆ្នាំ ពួកគេ​បាន​រកឃើញថា បុរស​ដែល​មាន​ទម្លាប់ និង​សុខភាព​កាន់តែ​ល្អ​នោះ ឃើញ​ថា​មុខងារ​ផ្លូវភេទ​ក៏​វិវឌ្ឈន៍​ល្អ​តាម​គ្នា​ដែរ​។​

​វេជ្ជបណ្ឌិត ដា​រី​ស ប៉ា​ដុច (Darius Paduch, M.D.) អ្នកឯកទេស​ខាង​រោគ​ផ្លូវ​តម្រងនោម និង​ជំងឺ​ផ្លូវ ភេទបុរស​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ New York-Presbyterian/Weill Cornel Medical Center និយាយថា ទោះបីជា​ការសិក្សា​នេះ​ភាគច្រើន​សម្តៅ​ទៅលើ​បុរស​វ័យ​ចំណាស់​ក៏ដោយ ក៏​ជាលិការ​ធ្វើអោយ​លិង្គ​ឡើង​រឹង​ក៏​ច្រើន​តែ​កើតមាន​លើ​បុរស​វ័យក្មេង​ដែរ​។ គាត់​មាន​អ្នកជំងឺ​ច្រើនណាស់​ដែល​ស្ថិតក្នុង​វ័យ ៣០ និង ៤០​ឆ្នាំ​។ លោក​បាន​បន្តទៀតថា “​ស្ថិត​ក្នុង​ករណី​ដូច​ពួក​គេ​បែប​នេះ ខ្ញុំ​តែងតែ​ណែនាំ​អោយ​ពួកគេ​ផ្លាស់ប្តូរ​របៀប​រស់នៅ​”​។ បុរស​ដែល​មាន​បញ្ហា​ងាប់​លិង្គ​ច្រើន​តែ​បណ្តាលមកពី​រឿង​មួយ​ចំនួន​ដែល​វា​ក៏​អាច​គំរាម​គំហែង​ដល់​ជីវិត​បាន​ដែរ នោះ​គឺ​បញ្ហា​បេះដូង​-​សរសៃឈាម​តែម្តង​។ គាត់​បាន​បន្តទៀតថា “​ខ្ញុំ​សង្កេត​ឃើញ​មុខងារ​ផ្លូវភេទ​របស់​ជំងឺ​បែរជា​រីកចម្រើន​វិញ​ពេល​ដែល​មាន​ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព និង​ទម្លាប់​រស់នៅ​ល្អ​។ បុរស​ទាំងនេះ​ច្រើនតែ​អាច​រស់នៅ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​សម្រាប់​សម្រួល​ដល់​មុខងារ​ផ្លូវភេទ​ពួកគេ​ទេ​”​។​

ខាងក្រោម​នេះ​គឺជា​កត្តា​អាច​ផ្លាស់ប្តូរ​បាន​ទាំង ៥​យ៉ាង​ដែល​អាច​ពង្រឹង​ដល់​ការឡើង​រឹង​របស់​លិង្គ​បុរស​ដោយ​មិនបាច់​ប្រើ​ថ្នាំ​៖
ទម្ងន់​
ការថែរក្សា​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ត្រឹម​តម្លៃ​មាន​សុខភាព​ប្រហែល​ជា​ជួយ​អោយ​បុរស​ទទួលបាន​ថាមពល​លើ​គ្រែ​មកវិញ​។ បុរស​ធាត់​ជ្រុល​ច្រើន​តែ​មាន​ចំនួន​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប​។ សូមបញ្ជាក់​ថា អ័រម៉ូន​នេះ​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​មុខងារ​ផ្លូវភេទ ដូច្នេះហើយ ការផ្លាស់ប្តូរ​របប​អាហារ និង​សម្រក​ទម្ងន់​គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​បើសិនជា​គាត់​ពិតជា​ចង់បាន​ជីវិត​ផ្លូវភេទ​ល្អ​មកវិញ​។​

​ការ​ដេក​
​បើសិន​ជា​អ្នក​សម្គាល់​ឃើញថា អារម្មណ៍​ពុះកញ្ជ្រោល​ខាង​ផ្លូវភេទ​របស់​គាត់​នៅ​ពេល​ព្រឹក​ស្រាប់តែ​សាបរ​លុត​ហើយ​នោះ វា​ប្រហែលជា​ទាក់ទង​នឹង​របៀប​ដេក​ហើយ​។ វេជ្ជបណ្ឌិត ប៉ា​ដុច និយាយថា “​ពេល​ខ្ញុំ​ជួប​អ្នកជំងឺ​ងាប់​លិង្គ ខ្ញុំ​ច្រើនតែ​សួរថា​តើ​គាត់​ជា​មនុស្ស​ដេក​ស្រ​ម៉ុក​ឬ​អត់​។ បើសិនជា​ស្រ​ម៉ុក​មែន ខ្ញុំ​នឹង​វាយតម្លៃ​ថា​គាត់​អាច​មាន​បញ្ហា​ដេក​បាត់​ដង្ហើម​”​។ ការដក​បាត់​ដង្ហើម​នេះ​ហើយ​នឹង​ទៅ​រំខាន​ដល់​ដំណេក​របស់គាត់ ជា​ពិសេស​ប៉ះពាល់​ដល់​ដំណើរ​វិល​ជុំ​ធម្មតា​នៃ​ការឡើង​រឹង​របស់​លិង្គ​ដែល​កើតឡើង​នៅពេល​យប់​។ ពិតណាស់ ការ​ដេក​មិន​បាន​គ្រប់គ្រាន់​សុទ្ធតែ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ទាំងអស់ ដូច្នេះ​អ្នកជំងឺ​ត្រូវតែ​ធ្វើយ៉ាងណា​ដេក​អោយបាន​គ្រប់គ្រាន់​រាល់​យប់​។​

ហាត់ប្រាណ​
អ្នក​ដឹង​ហើយ​ថា ស្ត្រី​ដែល​មាន​រូបរាង​សមសួន​ច្រើនតែ​ទទួលបាន​សុខភាព​ផ្លូវភេទ​ដែល​ល្អ​ជាងគេ ប៉ុន្តែ​រឿង​នេះ​ក៏ ដូចគ្នា​នឹង​មនុស្ស​ប្រុស​ដែរ​។ វេជ្ជបណ្ឌិត ប៉ា​ដុច និយាយថា “​កាលពី​ពីរ​បី​សប្តាហ៍​មុន អ្នកជំងឺ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​គាត់​ទៅ​ហាត់ប្រាណ​ទៀងទាត់ ចំណង់​ផ្លូវភេទ​គាត់​មាន​លក្ខណៈ​ល្អប្រសើ​ជាង​មុន តែ​បើសិនជា​គាត់ ឈប់​ទៅ​ហា​ត់ វា​បែរជា​ថយ​ចុះ​ទៅ​វិញ​”​។ ពិតណាស់ សកម្មភាព​រាងកាយ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី សម្រក​ទម្ងន់ និង​កាត់បន្ថយ​អាការៈធាត់​ជ្រុល ប៉ុន្តែ​វា​ក៏​ជួយ​អោយ​បុរស​មាន​អារម្មណ៍​កាន់តែ​ល្អ​ចំពោះ​ខ្លួនឯង​ដែរ ដែល​ជា​ហេតុ​នាំអោយមាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ពេល​ដោះ​សម្លៀកបំពាក់​។ ជាមួយគ្នានេះដែរ សកម្មភាព​ហាត់ ប្រាណ​មួយ​ប្រាវ​ដែល​ធ្វើអោយ​បែកញើស​យ៉ាងខ្លាំង​នោះ​នឹង​បង្កើន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន សម្រាប់​ជួយ​បង្កើន ចំណង់​ផ្លូវភេទ​។​

​របប​អាហារ​
ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​របស់បុរស​បាន ដូច្នេះ​របប​អាហារ​គឺជា​រឿង​សំខាន់ ណាស់​នៅពេល​យើង​ត្រូវការ​អោយ​មាន​មុខងារ​ផ្លូវភេទ​ល្អ​។ ជាមួយគ្នានេះដែរ កម្រិត​ជាតិ​ស្ករ​ដ៏​ខ្ពស់​របស់​អ្នកជំងឺ​ទឹក នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​មុខងារ​សរសៃប្រសាទ​ក្នុង​លិង្គ​របស់គាត់​។ ករណីបែបនេះ ការ​សម្រក​ទម្ងន់​បែប ធម្មតាៗ​ពិតជា​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ និង​ទទួលបាន​ចរន្ត​សរសៃប្រសាទ​ធ្វើការ​ដូច​មុន​ម្តងទៀត​។​

ការ​ទទួលទាន​ជាតិ​ស្រា​
​អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​គឺថា គ្រឿង​ស្រវឹង​តិចតួច​ពិតជា​អាច​ជួយ​ដល់​បុរស​ដែល​មាន​បញ្ហា​ងាប់​លិង្គ​បាន​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ពី​មួយ​ទៅ ពីរ​ដង​ក្នុង​មួយថ្ងៃ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​បេះដូង​-​សរសៃឈាម​បាន ដែល​នេះ​ជា​មូលហេតុ​ដ៏​សំខាន់​នៃ​បញ្ហា​ងាប់​លិង្គ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​ត្រូវ​ទទួល​ទាន​ច្រើនពេក​ទេ​។ តាម​ការសិក្សា​ទៅលើ​សត្វ​បានអោយដឹងថា ការ​ទទួលទាន​ចំនួន​គ្រឿង​ស្រវឹង​ច្រើន​ពេក​ធ្វើអោយ​លិង្គ​កន្ត្រាក់ ដែល​នេះ​ជា​លទ្ធផល​ផ្ទុយ​នឹង​អ្វី​ដែល​គួរតែ​កើតមាន​ក្នុងពេល​មាន​សម្រើប​ផ្លូវភេទ​។ គ្រឿង​ស្រវឹង​គឺជា​សារធាតុ​ទប់ស្កាត់​ដំណើការ​របស់​សរីរាង្គ ហើយ​ការ​ទប់ស្កត់រ​បស់​ប្រពន្ធ​សរសៃប្រសាទក​ណ្តាលនឹង​ធ្វើអោយ​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​ថយ​ចុះ​បាន​”៕

0 comments:

Post a Comment