Saturday, July 8, 2017

ប្លែកៗ មានកម្មពៀអីញៀនផឹកទឹកនោមខ្លួនឯងបែបនេះ

នេះពិតជារឿងមួយដែលមិនគួរឱ្យជឿទាល់តែសោះ ពេលដែលស្ត្រីវ័យ៥៣ឆ្នាំម្នាក់ មានអាការៈ​ជំងឺខុសប្លែកពីគេ ញៀនអីមិនញៀន បែរជាមកញៀននឹងទឹកនោមខ្លួនឯងទៅវិញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះខារី ស្ទីល តែងតែត្រងទឹក​នោម​របស់ខ្លូនឯងក្នុង១ថ្ងៃប្រហែលជាង២លីត្រ ដើម្បីទុកផឹកអស់រយៈពេល៤ឆ្នាំមកហើយ។ ប្រភពនោះ​បាន​បន្តទៀតថា បើរាប់គិតមកទល់នឹងពេលនេះ គាត់បានផឹកទឹកនោមខ្លួនឯងអស់ប្រមាណជាង​៣ពាន់​លីត្រមកហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកស្រីខារីបានទាំងសាកល្បងផឹកទឹកនោមខ្លួនឯងតាមច្រមុះ និងតាមមាត់ទៀតផង។
អ្នកស្រីខារី ដែលបច្ចុប្បន្នរស់នៅក្នុង ទីក្រុងកូឡូរ៉ាដូ សហរដ្ឋអាមេរិកនោះ បាននិយាយថា “ ខ្ញុំមាន​អារម្មណ៍ហាក់ដូចជាមានសុខភាពល្អមាំមួនជាងកាលពីពេលមិនទាន់ផឹកទឹកនោមខ្លួនឯង ហើយ​វា​​មានរស់ជាតិឈ្ងុយជាងទឹកធម្មតា”។ អ្នកស្រីបានបន្តទៀតថា “ ខ្ញុំចូលទឹកនោមដែលក្តៅឧណ្ហៗ ពីព្រោះ​ថា វាឆ្ងាយជាងទឹកនោមដែលត្រជាក់ទុកនៅយូរ ហើយជូនកាលខ្ញុំយកទឹកនោមនេះមកដុសធ្មេញ ឬ​លាប​សក់ទៀតផង”។
តែបើតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ខេត អាប្លូ គឺជាពេទ្យវិកលចរិកដ៏ល្បីម្នាក់នៅអាមេរិក បាន​ឱ្យងដឹងថា អ្នកស្រីខេរី កើតជំងឺម៉្យាងទាក់ទងនឹងសរសៃរប្រសាទ ដែលជំងឺនេះនឹង​ធ្វើឱ្យ​អ្នកស្រី​នឹកចង់តែបរិភោគ កាកសំណល់ខ្លួនដូចជាទឹកនោមជាដើម។ លោកបានឱ្យដឹងទៀតថា អ្នកដែលកើត​ជំងឺ ប្រភេទនេះ គិតចង់តែស៊ីរបស់ស្មោគគ្រោក មួយមុខតែប៉ុណ្ណោះ៕

0 comments:

Post a Comment