សណ្តែកបៃតងមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនដូចជាវីតាមីន A B C D E និង K ក្នុងបរិមាណដ៏ខ្ពស់ ។ វាមានសារធាតុរ៉ែដូចជាប៉ូតាស្យូម ម៉ាញ៉េស្យូម ស័ង្កសី និងសារធាតុរ៉ែជាច្រើនទៀត ។ វាក៏សម្បូរទៅដោយប្រូតេអ៊ីន និងជាតិកាកសរសៃផងដែរ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួននៃសណ្តែកបៃតងចំពោះសុខភាពយើង ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួននៃសណ្តែកបៃតងចំពោះសុខភាពយើង ។
១ – ភាពធាត់
ការទទួលទានសណ្តែកបៃតងអាចជួយក្នុងការគ្រប់គ្រង ទម្ងន់រាងកាយ។ វាមានបរិមាណកាឡូរីទាប។ សណ្តែកនេះមានផ្ទុកជាតិកាកសរសៃដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ។ វារារាំងការឃ្លានអាហារ និងការបរិភោគអាហារលើសកំណត់ ដែលអាចជួយទប់ស្កាត់ជំងឺធាត់បាន ។
២ – ពង្រឹងប្រព័ន្ធភាពស៊ាំ
សណ្តែកបៃតងជួយក្នុងការពង្រឹង ប្រព័ន្ធភាពស៊ាំ ។ វាមានសារធាតុទង់ដែងដែលអាចជួយក្នុងការពង្រឹងសុខភាពនៃប្រព័ន្ធ ភាពស៊ាំរបស់យើង ។ ដូច្នេះ វាអាចការពារយើងពីការឆ្លងមេរោគ និងជំងឺ ផ្សេងៗដែលបង្កឡើងដោយពពួកមេរោគមីក្រុប ។
៣ – សុខភាពប្រព័ន្ធរំលាយអាហារ
ការរំលាយអាហារនឹងមានភាពប្រសើរ ឡើងដោយការបរិភោគសណ្តែកបៃតង។ វាមានសារធាតុចិញ្ចឹម និងជាតិកាកសរសៃដែលជួយការពារការទល់លាមក និងហើមពោះ។ វាធ្វើឱ្យប្រសើរឡើងនូវសុខភាពពោះវៀន និងព្យាបាលបញ្ហារំលាយអាហារ ។
៤ – សុខភាពឆ្អឹង
ពន្លកសណ្តែកបៃតង រឺសណ្តែកបណ្តុះគឺល្អខ្លាំងណាស់សម្រាប់សុខភាពឆ្អឹងដោយសារតែ វីតាមីន K ដែល មានវត្តមាននៅក្នុងសណ្តែកនេះ។ វាជួយក្នុងការធ្វើឱ្យប្រសើរឡើងនូវដង់ស៊ីតេឆ្អឹង និងទប់ស្កាត់ជំងឺឆ្អឹងដូចជំងឺពុកឆ្អឹង។
៥ – កូឡេស្តេរ៉ូលខ្ពស់
សណ្តែកបៃតងគឺមានអត្ថប្រយោជន៍ខ្លាំង ណាស់សម្រាប់អ្នកជំងឺដែលមានជាតិខ្លាញ់ខ្ពស់។ សណ្តែកនេះមានសារធាតុចិញ្ចឹមដែលជួយក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ ៕
0 comments:
Post a Comment