យល់ដឹង៖ ថ្លើម គឺជាសរីរាង្គដ៏សំខាន់មួយ ក្នុងរាងកាយមនុស្សយើង និងមានមុខងារថែរក្សាដំណើរ ការសំខាន់ជាច្រើន ដូចជា ឃ្លាំងផ្ទុកគ្លីកូហ្សែន glycogen (ប្រភេទនៃជាតិស្ករសម្រាប់ផលិតថាមពល) ជួយផលិត ទឹកប្រម៉ាត់ បឺតស្រូបសារធាតុចិញ្ចឹម និងជួយក្នុងការសម្អាតឈាម ជាដើម។
ប៉ុន្តែប្រសិនបើថ្លើម មានការខូចខាត ឬសុខភាពមិនល្អ នោះសុខភាពអ្នក នឹងមានបញ្ហាទៅតាមនោះដែរ។ខាងក្រោមនេះ គឺជារោគសញ្ញា ដែលអ្នកអាចជួបប្រទះ តែមិនបានចាប់អារម្មណ៍ ឬមើលរំលង៖
១. ស្បែកលឿង៖ ស្បែកលឿង មានន័យថា ខ្លួនរបស់អ្នកកំពុងតែវិវត្តន៍សារធាតុលឿង Bilirubin ម្យ៉ាង ដែលជា ទម្រង់មួយ នៅក្នុងទឹកប្រម៉ាត់ អាចធ្វើឲ្យថ្លើមអ្នក មិនអាចកំចាត់ជាតិពុលក្នុងរាងកាយបានល្អ។ ពេលថ្លើមខូចខាត ដោយសារធាតុ Bilirubin ដែលនៅក្នុងទឹកប្រម៉ាត់ មានចំនុចគួរឲ្យកត់សម្គាល់ ដូចជា ម្រាមដៃ ម្រាមជើង ក្រចកដៃ និងភ្នែក ជាដើម ឡើងទៅជាពណ៌លឿង។
២. ការបន្ទោរបង់ ៖ អាចមានការផ្លាស់ប្តូរ ចំពោះទឹកនោម និងលាមករបស់អ្នក។ ប្រសិនបើអ្នក បត់ជើងតូចមក មានពពុះច្រើន ឬលាមករបស់អ្នក មានពណ៌ស្លេកនោះ មធ្យោបាយដែលល្អបំផុតគឺ ត្រូវទៅពិនិត្យរកមូលហេតុជាមុនសិន។
៤. ការឈឺចាប់ ៖ ប្រសិនបើអ្នកមានការចុកអួល ឬមានការឈឺចាប់យ៉ាងខ្លាំង នៅពាក់កណ្តាលតំបន់ ក្រពះរបស់អ្នក នេះក៏អាចបញ្ជាក់ថា អ្នកក៏មានបញ្ហា ថ្លើមផងដែរ។
៥. ការក្អូត ចង្អោរ ៖ អ្នកអាចមានការក្រហាយទ្រូង ឬការចាល់ជាតិអាស៊ីត ពីព្រោះថ្លើមដែលបានខូចខាត នោះបានជំរុញទឹក ដែលសម្រាប់រំលាយអាហារ ឡើងមកបំពង់ក។ ពេលខ្លះទៀត អ្នកអាចនឹងក្អួតចេញភ្លាមៗ តែម្តង។
ប្រសិនបើអ្នកកំពុង ជួបប្រទះបញ្ហាណាមួយ ឬបញ្ហាទាំងអស់ខាងលើនេះ សូមប្រញាប់ទៅរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីជៀសវាងបញ្ហាទៅថ្ងៃមុខផងដែរ៕
0 comments:
Post a Comment